រឿង សោភ័ណ្ឌ ប្រាប់ពីមូលហេតុដែលសមត្ថិភាពមិនដូចពីមុន (មានវីដេអូ)
កណ្តាប់ដៃភ្លើង ជើងរន្ទះ រឿង សោភ័ណ្ឌ ដែលទើបតែប្រកួតឈ្នះកីឡាករថៃ ផ្លាំង នុម ដែលជាដៃគូចាស់នៅទីរួមខេត្តកំពង់ចាម ក្នុងកម្មវិធី អ្នកតស៊ូគុនខ្មែរ គោលជល់ដំណើរឆ្ពោះទៅតាមខេត្តរដូវកាលទី២ កាលពីថ្ងៃសៅរ៍កន្លងទៅ បាននិយាយប្រាប់ MSR SPORT ឲ្យដឹងថា៖ រូបគេទទួលស្គាល់ថាសមត្ថភាពរបស់ខ្លួនឥឡូវនេះគឺមិនដូចពីមុខឡើយ ទាំងនេះក៏ដោយសារកត្តាជីវភាព គ្រួសារ អាយុ ពិសេសគឺកន្លែងហ្វឹកហាត់ផ្ទាល់តែម្តង។ ក្រៅពីបញ្ហាទាំងនេះ រឿង សោភ័ណ្ឌ ក៏បានបញ្ជាក់នូវចំណុចសំខាន់បន្ថែមទៀតថា ដៃគូហ្វឹកហាត់ក៏ជាបញ្ហាមួយទៀតផងដែរ ព្រោះថាសព្វថ្ងៃនេះក្រៅពី មុត ខ្លឹមខ្មៅ គឺមិនមានអ្នកណាមកសម និង ឡាំ ជាមួយឡើយ ដោយភាគច្រើនអ្នកទាំងនោះសុទ្ធតែគីឡូស្រាល ម្យ៉ាងវិញទៀត មុត ខ្លឹមខ្មៅ ក៏មិនសូវសម្រូរកំលាំងឡាំអោយបានច្រើននោះទេ ដោយសារតែ ខ្លឹមខ្មៅ ឧស្សាហ៍មានបញ្ហាសុខភាព។
តែទោះបីជាយ៉ាងណាក៏ដោយ កូនសិស្សរបស់លោក ឈិត ក្វាន់ចៃ រូបនេះមិនដែលធ្វើឲ្យទស្សនិកជនខកបំណងម្តងណាឡើយ ពិសេសរាល់ការឡើងសង្វៀនប្រកួតកីឡាកររូបនេះតែងតែធ្វើឲ្យទស្សនិកជនមានការគាំទ្រនិងជក់ចិត្ត ហើយរូបគេក៏នៅតែសន្យាថា នឹងខំប្រឹងប្រែងហ្វឹកហាត់គុនខ្មែរជាបន្តទៀត៕