ផ្លូវការ! អ្នកចាត់ការក្រុមគោព្រៃកម្ពុជា Keisuke Honda ចុះកុងត្រាជាមួយ FK Sūduva ជាក្លឹបថ្មីទី១១ក្នុងអាជីព
កាលពីម្សិលមិញ អ្នកចាត់ការក្រុមគោព្រៃកម្ពុជា Keisuke Honda បានសម្រេចការចុះកុងត្រាជាមួយក្លឹបថ្មី FK Sūduva ក្នុងក្របខណ្ឌកំពូលប្រទេសលីទុយអានី។
បុរសជនជាតិជប៉ុននឹងពាក់អាវលេខ៣នៅក្លឹបថ្មីទី១១នៅក្នុងអាជីពបាល់ទាត់របស់ខ្លួន ក្រោយពីចាកចេញពី Neftçi PFK បន្ទាប់ពីបានឈ្នះពានរង្វាន់លីគកំពូលអាស៊ែបៃហ្សង់។
គួរឱ្យដឹងថា FK Sūduva កំពុងឈរនៅកំពូលតារាងក្នុងក្របខណ្ឌកំពូលប្រទេសលីទុយអានីដោយមានឱកាសអាចនឹងលេងនៅក្នុងពានរង្វាន់ UEFA Champions League នារដូវកាលក្រោយផងដែរ។