អតីតកីឡាករ Man UTD ៣រូបរកបានម្នាក់មួយគ្រាប់ឲ្យ Inter ឈ្នះ Genoa
Inter Milan បានយកឈ្នះ Genoa ៣ទល់នឹង០ ក្នុងការប្រកួតក្របខណ្ឌកំពូលអ៊ីតាលីនៅថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។
៣គ្រាប់នោះរកបានដោយអតីតកីឡាករ Manchester United ទាំង៣គ្រាប់តែម្ដង។ ជាក់ស្ដែង Romelu Lukaku បើកឆាកគ្រាប់បាល់បញ្ចូលទីតាំងពីវិនាទី៣២ និងជាគ្រាប់ទី១៨របស់គេក្នុងក្របខណ្ឌកំពូលអ៊ីតាលីរដូវកាលនេះ។
ដល់នាទី៦៩ ខ្សែប្រយុទ្ធលេងនៅ Man UTD ពីរដូវកាល២០១៧ដល់២០១៩ បង្កើតឱកាសដល់ Matteo Darmian បន្ថែមគ្រាប់ទី២។ រំលងបាន៨នាទី Alexis Sanchez តែតបញ្ចូលទីគ្រាប់ទី៣បានសម្រេច ក្រោយប្ដូរចូលក្នុងវគ្គទី២។
ឆ្លងកាត់ការប្រកួត២៤លើក Inter Milan ឈរកំពូលតារាង មាន៥៦ពិន្ទុពីលើក្រុមលេខ២ AC Milan ៤ពិន្ទុ៕