
ខ្សែប្រយុទ្ធ Michy Batshuayi បន្តចេញពី Chelsea ទៅកាន់ Valencia ក្នុងនាមជាកីឡាករខ្ចីជើង
កាលពីម្សិលមិញខ្សែប្រយុទ្ធ Michy Batshuayi បានចាកចេញពី Chelsea ទៅចូលរួមជាមួយ Valencia ក្រោមកិច្ចសន្យាខ្ចីជើងមួយរដូវកាល។
កីឡាករវ័យ២៤ឆ្នាំ បានចំណាយពេលរដូវកាលមុនលើកិច្ចសន្យាខ្ចីនៅ Dortmund ដោយរកបាន៩គ្រាប់ពី១៤ប្រកួត ប៉ុន្តែមិនត្រូវបានជាប់ក្នុងក្រសែរភ្នែកគ្រូបង្វឹកថ្មី Maurizio Sarri ឡើយ។
Batshuayi ត្រូវបានលោក Antonio Conte ទិញពី Marseille ក្នុងខែកក្កដាឆ្នាំ២០១៦ តម្លៃ៣៣លានផោន ដោយរកបាន១៩គ្រាប់ពីការចូលលេង៥៣លើកសម្រាប់ក្រុមរហស្សនាមតោខៀវ។