U23 កម្ពុជា, ស៊ីរី, ឥណ្ឌា និងសិង្ហបុរី ធ្លាក់ពីវគ្គជម្រុះ AFC U23 ហើយ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា, ស៊ីរី, ឥណ្ឌា និងសិង្ហបុរី បានរបូតឱកាសយកទីតាំងលេខ២ល្អជាងគេដើម្បីឡើងទៅកាន់ជុំចុងក្រោយនៃព្រឹត្តិការណ៍ AFC U23 Championship 2022 ហើយ។
គិតត្រឹមថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ក្រុមចំនួន២បានធានាកៅអីលេខ២ល្អ គឺថៃ និងតួកម៉េនីស្ថាន។ ចំណែក មីយ៉ាន់ម៉ា, តាហ្ស៊ីគីស្ថាន, ប៉ារ៉ែន និងអារ៉ាប៊ីសាអ៊ូឌីត នៅរង់ចាំអ៊ុតបន្តទៀត។
សម្រាប់ក្រុមដែលបានឡើងទៅកាន់ជុំផ្ដាច់ព្រ័ត្រ ឆ្នាំ២០២២នៅប្រទេសអ៊ូបេគីស្ថាន ក្នុងនាមជាក្រុមលេខ១តាមពូលនៃវគ្គជម្រុះ មាន កាតារ (ពូល A), អ៊ីរ៉ង់ (ពូល B), អ៊ីរ៉ាក់ (ពូល C), កូវ៉ែត (ពូល D), អារ៉ាប់រួមអ៊ីមីរ៉ាត់ (ពូល E), ហ្សកដានី (ពូល F), អូស្ត្រាលី (ពូល G), កូរ៉េខាងត្បូង (ពូល H), ពូល I មិនទាន់រកឃើញ, ជប៉ុន (ពូល K)។
គួរបញ្ជាក់ថា ជុំផ្ដាច់ព្រ័ត្រនៅអ៊ូបេគីស្ថាន ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ មាន១៦ក្រុម ចែកចេញជា៤ពូល៕