Down Town កំពុងមានវត្តមាននៅថៃត្រៀមប្រកួតជើងឯកហ្វូតសាលអាស៊ីអាគ្នេយ៍
ក្រុមបាល់ទាត់ក្នុងសាល Down Town Sport កំពុងមានវត្តមាននៅប្រទេសថៃ ដោយពួកគេនឹងបន្តដំណើរទៅកាន់ខេត្តនគររាជសីមា នៅថ្ងៃសុក្រ ទី០២ ខែកញ្ញា នេះដើម្បីចូលរួមប្រកួតជើងឯក AFF Futsal Cup 2022។
ក្រុមជើងឯកលីគហ្វូតសាលកម្ពុជាស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះថៃ Hongyen Thakam, ក្រុមឥណ្ឌូនេស៊ី Bintang Timur Surabaya និងក្រុមប្រ៊ុយណេ Perwira។
សម្រាប់ពូល B មានក្រុមម៉ាឡេស៊ី Selangor MAC, ក្រុមវៀតណាម Sakhao និងក្រុមទីម័រខាងកើត Ramelu។
ក្រុម Down Town ត្រូវបើកឆាកវគ្គចែកពូលជាមួយក្រុមឥណ្ឌូនេស៊ី Bintang Timur Surabaya ថ្ងៃទី០៤ ខែកញ្ញា, ប់ះ Perwira ថ្ងៃទី០៥ ខែកញ្ញា និង Hongyen Thakam ថ្ងៃទី០៦ ខែកញ្ញា៕