Lionel Messi ឡើងជាប្រធានក្រុមរបស់ FC Barcelona បន្តពី Andres Iniesta
ខ្សែប្រយុទ្ធ Lionel Messi បានស្នង Andres Iniesta ជាប្រធានក្រុមរបស់ FC Barcelona បន្ទាប់ពីតារាជើងចាស់អេស្ប៉ាញបានបញ្ចប់ចំណង២២ឆ្នាំនៅក្លិបដោយចាកចេញទៅចូលរួមក្លិបជប៉ុន Vissel Kobe ក្នុងខែឧសភាឆ្នាំ២០១៨។
ដោយឡែក ខ្សែបម្រើការពារជម្រើសជាតិអេស្ប៉ាញ Sergio Busquets ជាអនុប្រធានក្រុមទី១ ខណៈ Gerard Pique និង Sergi Roberto ជាអនុប្រធានក្រុមទី២និងទី៣ ព្រោះដោយសារតែកីឡាករទាំង៤នាក់ខាងលើសុទ្ធតែបានដុះដាលចេញពីថ្នាលយុវជន La Masia របស់ Barcelona។
ម្ចាស់ពានរង្វាន់ Ballon d’Or សម័យនឹងត្រូវដឹកនាំក្រុមអ្នកមានបុណ្យប្រកួតក្របខ័ណ្ឌ La Liga រដូវកាលថ្មី២០១៨/១៩ ដោយត្រូវទទួលភ្ញៀវ Alaves នៅថ្ងៃសៅរ៍ ទី១៨ ខែសីហា ខាងមុខនេះនាវេលាម៉ោង៣:១៥នាទីទៀបភ្លឺ។