
Carlos Ancelotti ឆ្លើយតបទៅក្លឹបដែលចង់បានកីឡាករ Real Madrid រូបនេះទៅចូលរួម
អ្នកចាត់ការ Real Madrid លោក Carlo Ancelotti បានចេញមកនិយាយទាក់ទងនិងរឿងមានក្លឹបទាក់ទងយកកូនក្រុម Marco Asensio ទៅកាន់ AC Milan ដែលកំពុងតែឡើងជើង។
ក្នុងនោះរដូវកាលនេះ Asensio ថ្វីបើគេបានចូលរួមលេងបានគួរសមតែភាគច្រើនជាកីឡាករបម្រុង និងផ្លាស់ប្ដូរចូលជាហេតុធ្វើអោយមានក្លឹបចង់បានគេនិងធានាថាគេបានចូលលេងជាប់លាប់ ។
យ៉ាងណាមិញលោក Ancelotti នៅតែកាពារលើ Asensio ដោយថា “ គេជាកីឡាករមានគុណភាពដ៏អស្ចារ្យ។ ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងជាមួយអនាគតរបស់គេទេ តែពេលនេះគេកំពុងពិភាក្សាជាមួយក្លឹបអំពីកិច្ចសន្យាបន្ថែមផងដែរ គាត់បានប្រាប់ Radio Rai” ។
អត្ថបទ ៖ The Nightmare
ប្រភព Fabrizio Romano