Emmanuel Adebayor៖ Real Madrid នឹងឆ្លងផុត Man City បាន បើសិនជាមាន Cristiano Ronaldo
ខ្សែប្រយុទ្ធ Emmanuel Adebayor បាននិយាយថា Real Madrid នឹងអាចឆ្លងផុត Manchester City បាននៅការប្រកួតពានរង្វាន់ UEFA Champions League បើសិនជាមាន Cristiano Ronaldo នៅក្នុងក្រុម។
កីឡាករសញ្ជាតិតូហ្គោបានបន្ថែមថា៖ “បើសិនជាអ្នកសួរសំណួរនេះមកខ្ញុំកាលពី២ឆ្នាំមុន ខ្ញុំនឹងនិយាយដោយស្រួលថា Real Madrid ប្រាកដជាអាចឆ្លងផុតវគ្គនេះបានដោយសារតែមាន Cristiano Ronaldo។”
“CR7 គឺជាម៉ាស៊ីនរកគ្រាប់បាល់ គេអាចធ្វើឱ្យការប្រកួតផ្លាស់ប្តូរបាន ហើយ Real Madrid នឹងមិនជួបការលំបាកឡើយ។ យ៉ាងណាក្តីឥឡូវពួកគេត្រូវប្រឈមមុខជាមួយក្រុមរបស់ Pep Guardiola នៅក្នុងស្ថានភាពបែបនេះ វាមិនមែនងាយស្រួលឡើយ។” នេះជាការបន្ថែមរបស់កីឡាករវ័យ៣៦ឆ្នាំ។
គួរឱ្យដឹងថា ក្រុមរបស់លោក Zinedine Zidane នឹងត្រូវធ្វើការប្រកួតពានរង្វាន់ UEFA Champions League ទល់នឹងម្ចាស់ផ្ទះ Manchester City ក្នុងវគ្គ១៦ក្រុមចុងក្រោយជើងទី២ ខណៈជើងទី១ Real Madrid បានចាញ់ដោយលទ្ធផល២ទល់នឹង១។