Antonio Conte ទំនងមិនអាចល្បួងឱ្យ Giroud ចាកចេញពីតោខៀវបានទេ
(BC-99)
តារាឆ្នើមរបស់ក្រុមតោខៀវ Chelsea Olivier Giroud មិនបានឆ្លើយតបទៅកាន់ Inter Milan អំពីការផ្លាស់ប្តូរនៅខែមករានេះទេ នេះបើយោងតាមភ្នាក់ងាររបស់សមីកីឡាករផ្ទាល់គឺលោក Michael Manuello ។
របាយការណ៍នៅក្នុងប្រទេសអ៊ីតាលីបានសរសេរៀបរាប់អំពីលទ្ធភាពរបស់ Inter នៅក្នុងការទិញយក Giroud ខណៈដែលគ្រូបង្វឹកលោក Antonio Conte ត្រូវបានគេនិយាយថាជាអ្នកនៅពីក្រោយការចង់បានបុរសសញ្ជាតិបារាំងរូបនេះ។
ក៏ប៉ុន្តែការបង្ហាញខ្លួនលេងកាន់តែច្រើននិងបានបញ្ចេញសមត្ថភាពកាន់តែល្អនៅជាមួយក្លឹបតោខៀវក្នុងមួយរយៈពេលថ្មីៗនេះបានប្រែក្លាយជាបញ្ហារាំងខ្ទប់សម្រាប់ការចាកចេញរបស់ Giroud នៅខែមករានេះទៅវិញ។
នៅពេលត្រូវបានសាកសួរដោយ Inside Futbol អំពីកិច្ចពិភាក្សាជាមួយ Inter លោក Manuello បាននិយាយថា “ មិនទាន់មានការទាក់ទងគ្នាណាមួយនៅឡើយទេនាពេលនេះ។ ហើយសម្រាប់ពេលនេះដែរ Giroud កំពុងតែបំពេញតួនាទីបានយ៉ាងល្អជាមួយ Chelsea ” ។