បើ ManUTDចាញ់Liverpoolយប់នេះ Man City នឹងយកពាន Premier League
ឱកាសឈ្នះតំណែងជើងឯក Premier League សម្រាប់ Manchester City កាន់តែកៀកហើយ ក្រោយពួកគេឈ្នះ Crystal Palace ០ទល់នឹង២ ក្នុងការប្រកួតសប្ដាហ៍ទី៣៤ នៅថ្ងៃសៅរ៍ ទី០១ ខែឧសភា។
Sergio Aguero និង Ferran Torres រកបានម្នាក់មួយគ្រាប់សម្រាប់ក្រុមមេឃខៀវ។ ជ័យជម្នះនេះធ្វើឲ្យក្រុមលោក Pep Guardiola មាន៨០ពិន្ទុពីលើ Manchester United ១៣ពិន្ទុ។
សម្រាប់ក្រុមបិសាចក្រុមនឹងត្រូវជួបប្រកួតជាមួយ Liverpool នៅថ្ងៃអាទិត្យ ទី០២ ខែឧសភា នេះ។ ប្រសិនបើ Man UTD ចាញ់ នោះមានន័យថា Man City នឹងឈ្នះជើងឯក Premier League។
ចាប់តាំងពីចូលដឹកនាំ Manchester City ក្នុងរដូវកាល២០១៦/២០១៧ លោក Pep Guardiola បានឈ្នះជើងឯក Premier League ២លើក គឺក្នុងរដូវកាល២០១៧/២០១៨ និង២០១៨/២០១៩។ អ្វីគួរឲ្យកត់សម្គាល់នោះ គឺក្នុងរដូវកាលដំបូងនៃការលើកពាន Premier League ក្រុមមេឃខៀវរកបានដល់ទៅ១០០ពិន្ទុ។
ទន្ទឹមនឹងនេះ អ្វីគួរដឹងផងនោះ គឺ Sergio Aguero រកបាន២៥៨គ្រាប់ហើយពីគ្រប់កម្មវិធីសម្រាប់ Man City៕