ឈ្នះឬស្មើ Freigburg យប់នេះ West Ham នឹងបំបែកកំណត់ត្រាពិសេសនេះ
West Ham អាចបំបែកកំណត់ត្រាជាក្រុមអង់គ្លេសមិនចាញ់ក្នុងការប្រកួតកម្រិតអឺរ៉ុបច្រើនជាងគេពេលប៉ះ SC Freiburg ក្នុងក្របខណ្ឌ Europa League នៅថ្ងៃព្រហស្បតិ៍។
ក្រុមញញួរធំកំពុងកំណត់ត្រា១៦ប្រកួតមិនចាញ់សោះ ស្មើជាមួយនឹងក្រុម Manchester City ខណៈ Leeds ធ្វើបានក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និងក្រុម Tottenham ឆ្នាំ១៩៧០។
អ្នកចាត់ការ David Moyes បាននិយាយថា “៖ ខ្ញុំមិនដឹងរឿងនោះទេ។ វានឹងជាសមិទ្ធផលដ៏អស្ចារ្យមួយ ប្រសិនបើយើងអាចធ្វើបាន។ ចូរសង្ឃឹមថា យើងអាចរក្សាវាបន្ត។ យើងធ្វើបានល្អនៅទ្វីបអឺរ៉ុបក្នុងរយៈពេលពីររដូវកាលចុងក្រោយនេះ។ យើងចង់ព្យាយាមបន្ត។”
ក្រុម West Ham ដែលបានឈ្នះពានរង្វាន់ Europa Conference League កាលពីរដូវកាលមុន បានចាប់ផ្ដើមយុទ្ធនាការ Europa League ពូល A របស់ពួកគេជាមួយនឹងជ័យជម្នះ ៣-១ លើក្រុម Backa Topola ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុម SC Freiburg នៃក្របខណ្ឌ Bundesliga ដែលបានផ្តួល Olympiakos ៣-២ ក្នុងការប្រកួតបើកឆាករបស់ពួកគេ ទំនងជានឹងធ្វើឱ្យក្រុមលោក David Moyes ជួបការលំបាក៕