ខ្សែការពារមីយ៉ាន់ម៉ារបស់ក្រោន ៖ Shan ជាក្រុមល្អមួយ តែយើងក៏ល្អជាងពួកគេ
ខ្សែការពារមីយ៉ាន់ម៉ា Soe Moe Kyaw របស់ភ្នំពេញក្រោន ថ្លែងថា Shan United ជាក្រុមដ៏ខ្លាំងមួយរបស់មីយ៉ាន់ម៉ា តែយ៉ាងណា ក្រុមជើងឯកលីគកំពូលកម្ពុជាមានគុណភាពល្អ។ នេះបើតាមការលើកឡើងរបស់គេមុនការប្រកួត AFC Cup វគ្គចែកពូលថ្ងៃព្រហស្បតិ៍។
“ខ្ញុំសប្បាយចិត្តដែលបានប៉ះក្រុមមកពីប្រទេសកំណើត។ ខ្ញុំមិនមានអ្វីនិយាយច្រើនទេ ព្រោះធ្លាប់ប៉ះពួកេច្រើនដងហើយ។ ខ្ញុំស្គាល់ពួកគេច្រើននាក់ ហើយលេខ១០ និងលេខ២៩របស់ពួកគេជាកម្លាំងសំខាន់។ តែយ៉ាងណា ភ្នំពេញក្រោនល្អជាង ហើយខ្ញុំគិតថា ការប្រកួតនេះមិនពិបាកទេ។”
គួរដឹងដែរថា ភ្នំពេញក្រោន ឈ្នះប្រកួតបើកឆាក ដោយការយកបាន៣ពិន្ទុពីម្ចាស់ផ្ទះ Cebu របស់ហ្វីលីពីន ខណៈ Shan United ចាញ់ក្រុមអូស្ត្រាលី McArthur។។
ការប្រកួតថ្ងៃនេះធ្វើឡើងនៅស្តាតអូឡាំពិក វេលាម៉ោង៧យប់៕