Royal Antwerp ស៊ី Barca ចុងម៉ោងយកបានពិន្ទុលើកដំបូងក្នុងពូល UCL ឆ្នាំនេះ
Royal Antwerp បានយកឈ្នះ Barcelona ដោយលទ្ធផល ៣ទល់នឹង២ ក្នុងការប្រកួតពូល H ពានរង្វាន់ UEFA Champions League។
នេះជាជ័យជម្នះលើកដំបូងក្នុងវគ្គចែកពូល UCL ឆ្នាំនេះសម្រាប់ក្រុមមកពីបែលហ្ស៊ិក ហើយក៏ជាការរកបានពិន្ទុលើកដំបូងផង ក្រោយចាញ់ទាំង៥ប្រកួតមុន។
លេង៩០វិនាទី Arthur Vermeeren បានទាត់បញ្ចូលទីឱ្យ Antwerp នាំមុខមុន Ferran Torres ស៊ុតតាមស្មើនាទី៣៥។
Vincent Janssen បានស៊ុតឱ្យម្ចាស់ផ្ទះនាំមុខជាថ្មីនាទី៥៦ តែ Marc Guiu តែតតាមស្មើនាទី៩០+១។ យ៉ាងណា បានត្រឹម១នាទី George Ilenikhena បានទាត់បញ្ចូលទីគ្រាប់ជ័យជម្នះបានសម្រេច។
Barcelona ត្រូវបន្តដំណើរទៅវគ្គចែកពូលជាមួយក្រុមព័រទុយហ្គាល់ FC Porto៕