Mourinho ស្រក់ទឹកភ្នែកពេលនាំ Roma ឡើងផ្ដាច់ព្រ័ត្រ Conference League
លោក Jose Mourinho គ្រូបង្គោល AS Roma បានស្រក់ទឹកភ្នែកពេលអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Conference League ដែលក្រុមរបស់លោកបានឈ្នះ Leicester City ១ទល់នឹង០ ដូច្នេះក្រុមលោកឈ្នះសរុបទាំង២ជើង ២ទល់នឹង១។
យោងតាមស្ថិតិពី Opta ប្រសិនបើក្រុមមកពីអ៊ីតាលីឈ្នះក្រុមហូឡង់ Feyenoord ក្នុងវគ្គផ្ដាច់ព្រ័ត្រ មានន័យថា លោក Mourinho នឹងក្លាយជាគ្រូបង្វឹកទី១ដែលឈ្នះគ្រប់ពានរបស់ UEFA (គាត់ធ្លាប់ឈ្នះ Champions League, Europa League និង UEFA Super Cup ពីមុនដែរ)។
Conference League ជាពានលំដាប់ទី៣នៅអឺរ៉ុបមែន តែមានន័យសម្រាប់ក្រុមមានមូលដ្ឋាននៅរ៉ូម ព្រោះខានឡើងផ្ដាច់ព្រ័ត្រតាំងពីឆ្នាំ១៩៩១ម្ល៉េះ។
ដោយឡែក Feyenoord វិញបានទម្លាក់ក្រុមបារាំង Marseille៕