Newcastle ធ្លាក់វគ្គចែកពូល UCL
Newcastle United មិនបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ទេ ក្រោយចាញ់ AC Milan ១ទល់នឹង៤ ក្នុងការប្រកួតចុងក្រោយប្រចាំពូល F។
Joelinton រកបានគ្រាប់បាល់ឱ្យម្ចាស់ផ្ទះសារិកាព្រៃនាំមុខមុនក្នុងនាទី៣៣ តែដល់នាទី៥៩ Christian Pulisic តាមស្មើបានវិញ មុន Samuel Chukwueze រកបានគ្រាប់ជ័យជម្នះនាទី៨៤។
ចប់ការប្រកួត Newcastle បញ្ចប់នៅបាតតារាងមាន៥ពិន្ទុ ខណៈ AC Milan មាន៨ពិន្ទុស្មើក្រុមលេខ២ Paris Saint Germain។ ដូច្នេះក្រុម PSG បន្តទៅវគ្គ១៦ក្រុមចុងក្រោយជាមួយក្រុមកំពូលតារាង Borussia Dortmund៕