វិសាខាចែកផ្លូវពី Takumu
ក្លិបបាល់ទាត់វិសាខាបានប្រកាសពីការចែកផ្លូវពីខ្សែប្រយុទ្ធ Takumu Nishihara នៅព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ នេះបន្ទាប់ពីការមកដល់របស់ខ្សែប្រយុទ្ធថ្មីជនជាតិអេស្ប៉ាញ Yousseff។
Takumu បានចូលរួមជាមួយក្រុមមានមូលដ្ឋាននៅកីឡដ្ឋានព្រីន ក្រោយចាកចេញពីកងយោធពលខេមរភូមិន្ទ។ យ៉ាងណា ការរួមរស់នៅវិសាខា មិនមានសញ្ញាជោគជ័យគួរកត់សម្គាល់ទេ។ ជាក់ស្ដែង គេរកបានតែ៣គ្រាប់ប៉ុណ្ណោះ គិតត្រឹម១៣ប្រកួតរដូវកាលនេះ។
រដូវកាលមុននៅទ័ព ខ្សែប្រយុទ្ធជប៉ុនខាងលើរកបាន២១គ្រាប់៕