Man City ត្រៀមដើរចេញពីកិច្ចព្រមព្រៀងជាមួយ Harry Kane
Man City ត្រៀមដើរចេញពីកិច្ចព្រមព្រៀងជាមួយ Harry Kane ប្រសិនបើលោក Daniel Levy ប្រធានក្លិបមិនធ្វើកិច្ចព្រមព្រៀងនៅខែនេះ ខណៈដែលប្រធាន Spurs រូបនេះ ប្រកាន់ខ្ជាប់នូវតម្លៃ ១៥០ លានផោន ស្របពេលដែលលោក Nuno បានដាក់ឈ្មោះខ្សែប្រយុទ្ធ Harry Kane នៅក្នុងក្រុម ដើម្បីត្រៀមខ្លួនប្រកួតពានរង្វាន់ Europa Conference League។
គួររំលឹកថា ក្លិប Man City ដាក់សំណើរចំនួន១០០លានផោនទៅកាន់ក្លិបមាន់ខ្នាយមាស ប៉ុន្តែម្តងហើយម្តងទៀត ត្រូវបានក្លិបមួយនេះច្រានចោលសំណើរមួយនេះរហូត ស្របពេលដែល Harry Kane នៅតែចិញ្ចឹមចិត្តចង់ដើរចេញពីមាន់ខ្នាយមាស ដើម្បីស្វែងរកពានរង្វាន់ជាក្រុម ព្រោះតែអស់ការជឿជាក់៕