គ្រូណាហ្គានិយាយពីការហ្វឹកហាត់ពេលមានកីឡដ្ឋានផ្ទាល់ខ្លួន
លោក ឃឹម បូរី គ្រូបង្គោលក្លិបណាហ្គាវើលដ៍ បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងដែលក្លិបរបស់មានកីឡដ្ឋានផ្ទាល់ខ្លួនសម្រាប់ការប្រកួតនានា ក្រោយត្រូវបានបង្កើតឡើង២១ឆ្នាំកន្លងមក។
ក្រុមជើងឯកលីគកំពូលកម្ពុជា២សម័យត្រូវបានផ្ដល់សិទ្ធិឲ្យប្រើប្រាស់កីឡដ្ឋានខេត្តកំពង់ស្ពឺដែលទើបតែបើកសម្ពោធនៅថ្ងៃអង្គារ ទី០៦ ខែកញ្ញា។
ទាក់ទងទៅនឹងការហ្វឹកហាត់ លោក ឃឹម បូរី គ្រូបង្គោលណាហ្គានិយាយថា នឹងនៅតែធ្វើឡើងនៅភ្នំពេញដដែលទេ តែមុនការប្រកួត២ថ្ងៃចូលមកដល់ ក្រុមលោកនឹងសម្រាកនៅខេត្តកំពង់ស្ពឺ។
ចុងខែកញ្ញា ដដែលនេះ ណាហ្គានឹងមានការប្រកួតរវាងក្រុមធំ និងក្រុមយុវជនខ្លួន ដើម្បីឲ្យសុំានឹងទីលាន។
កីឡដ្ឋានខេត្តកំពង់ស្ពឺនឹងទទួលការប្រកួតលីគកំពូលដំបូង ពេលណាហ្គាវើលដ៍ជួបជាមួយគិរីវង់សុខសែនជ័យនៅដើមខែតុលា៕