ខ្លះៗពី Yudai Ogawa កីឡាករបាល់ទាត់ជប៉ុនដំបូងដែលជាប់ជម្រើសជាតិកម្ពុជា
Yudai Ogawaទើបទទួលបានកោះហៅចូលក្រុមជម្រើសជាតិជាលើកដំបូង សម្រាប់វគ្គជម្រុះ FIFA World Cup 2024 តទល់ប៉ាគីស្ថាន នៅថ្ងៃទី១២ ខែតុលា នាពហុកីឡដ្ឋានជាតិអូឡាំពិក និងថ្ងៃទី១៧ ខែតុលា នៅរដ្ឋធានី Islammabad។ នេះបើតាមសេចក្ដីប្រកាសពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅព្រឹកថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០២៣ នេះ។
ថ្ងៃនេះ MSR Sports សូមរំឭកពីប្រវត្តិបាល់ទាត់របស់កីឡាករទើបបានសញ្ជាតិខ្មែររូបនេះលើដីកម្ពុជា។
Yudai Ogawaw ដែលមានវ័យ២៧ឆ្នាំ បានមកដល់កម្ពុជាដំបូងក្នុងឆ្នាំ២០១៨ ដែលកាលណោះគេមានវ័យ២២ ដោយចូលរួម ជាមួយក្លិប ក្រសួងការពារជាតិ ដែលបច្ចុប្បន្នជា កងយោធលខេមរភូមិន្ទ។
ក្រោយសាងកេរ្ដិ៍ឈ្មោះនៅស្តាតចាស់ បានមួយរដូវកាល អតីតកីឡាករនៅលីគប៉ូឡូញរូបនេះបានផ្លាស់ទៅអង្គរថាយហ្គឺរ ដល់ឆ្នាំ២០២០។ ដល់ដើមខែមករា ឆ្នាំ២០២១ ពោលក្រោយចប់កិច្ចសន្យានៅថាយហ្គឺរ គេបានផ្លាស់ទៅភ្នំពេញក្រោន ជាទីរូបគេរួមចំណែកយ៉ាងសំខាន់ក្នុងការក្រសោបពានរង្វាន់យ៉ាងច្រើន៕