
AS Roma ដង្ហែរពានរង្វាន់អឺរ៉ុបជាលើកដំបូងក្នុងរយៈពេល៦១ឆ្នាំ ក្រោមការចូលរួមយ៉ាងកុះករពីអ្នកគាំទ្រ
មានអ្នកគាំទ្ររាប់ពាន់នាក់បានមកប្រមូលផ្តុំគ្នាយ៉ាងកកកុញនាទីក្រុង Rome ប្រទេសអ៊ីតាលី ដើម្បីចូលរួមការដង្ហែរពានរង្វាន់ Europa Conference League របស់ក្រុម AS Roma។
ការខកខានឈ្នះពានរង្វាន់អឺរ៉ុបរយៈពេលយូរ ហើយទើបតែបានឈ្នះសាជាថ្មី បានធ្វើអោយអ្នកគាំទ្រទាំងអស់មានការរីករាយយ៉ាងខ្លាំង ទើបនាំគ្នាមកចូលរួមការដង្ហែរពានរង្វាន់ នៅពេលនេះ។ ក្នុងការដង្ហែរពានរង្វាន់នោះ ក៏មានទាំងការអុចកាំជ្រួច គ្រវីទង់ និង ច្រៀងចម្រៀងរបស់ក្លិបផងដែរ។
សូមបញ្ជាក់ថា ពានរង្វាន់ Europa Conference League នេះគឺជាពានរង្វាន់ទើបបង្កើតថ្មីរបស់សហព័ន្ធបាល់ទាត់ UEFA គឺនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ហើយវាជាពានរង្វាន់កំពូលអឺរ៉ុបកម្រិតទី៣បន្ទាប់ពីពានរង្វាន់ Champions League និង Europa League ហើយ Roma គឺជាក្រុមដំបូងគេបំផុតដែលបានឈ្នះ។
The Nightmare