តារាងកាប្រកួត Premier League ដែលផ្សាយនៅ CBS សប្តាហ៍នេះសុទ្ធតែក្រុមខ្លាំងៗ រួមទាំងប្រវត្តិជួបគ្នាផងដែរ
Liverpool និងManchester City នៅតែជាក្រុមខ្លាំងកំពូលតារាងនាពេលបច្ចុប្បននៅក្នុងក្របខ័ណ្ឌ Premier League រដូវកាល ២០១៨-២០១៩ គិតត្រឹមសប្តាហ៌ទី២១។ ព្រោះពួកគេជាក្រុមដែលស៊ុតបញ្ចូលទីបានច្រើនជាងក្រុមដ៏ទៃទៀតទាំងអស់ និងរបូតគ្រាប់បាល់តិចជាងគេផងដែរ។
សប្តាហ៌នេះទស្សនិកជននិងបានទស្សនាការប្រកួត Premier League ដែលឈានចូលដល់សប្តាហ៌ទី ២២បន្តទៀត រូមជាមួយនិងគូដែលផ្សាយបន្តផ្ទាល់នៅស្ថាប័ន CBS ផងដែរ។ អ្វីដែលពិសេសនៅសប្តាហ៌ទី ២២នេះគឺមានជំនួបដ៏អស្ចារ្យមួយរវាង មាន់ខ្នាយមាស Tottenham Hotspur ប្រកួតជាមួយ បិសាចក្រហម Manchester United ដែលជាគូប្រកួតផ្សាយបន្តផ្ទាល់នៅស្ថាប័ន CBS។
ជំនួបទាំង៣គូរដែលមានផ្សាយបន្តផ្ទាល់នៅ CBS ពីក្រុមការងារ MSRSPORT ក៏និងមានប្រវត្តិជួបគ្នាកន្លងមកបង្ហាញជូនប្រិយមិត្តបានដឹងផងដែរ។
***ប្រវត្តិជួបគ្នារវាង Leicester City vs Southampton
27.11.18 Leicester 1 – 0 Southampton
25.08.18 Southampton 1 – 2 Leicester
19.04.18 Leicester 0 – 0 Southampton
13.12.17 Southampton 1 – 4 Leicester
22.01.17 Southampton 3 – 0 Leicester
***ប្រវត្តិជួបគ្នារវាង Chelsea vs Newcastle
26.08.18 Newcastle 1 – 2 Chelsea
13.05.18 Newcastle 3 – 0 Chelsea
28.01.18 Chelsea 3 – 0 Newcastle
02.12.17 Chelsea 3 – 1 Newcastle
13.02.16 Chelsea 5 – 1 Newcastle
***ប្រវត្តិជួបគ្នារវាង Tottenham Hotspur vs Manchester United
27.08.18 Manchester Utd 0 – 3 Tottenham
21.04.18 Manchester Utd 2 – 1 Tottenham
31.01.18 Tottenham 2 – 0 Manchester Utd
28.10.17 Manchester Utd 1 – 0 Tottenham
14.05.17 Tottenham 2 – 1 Manchester Utd
២២ សប្តាហ៌កន្លងទៅ កីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេគឺខ្សែប្រយុទ្ធស្រួចរបស់ មាន់ខ្នាយមាស Spur, Harry Kane និងខ្សែប្រយុទ្ធកំពូលល្បឿនរបស់កាំភ្លើងធំ Arsenal, Aubanmeyang រកបាន១៤គ្រាប់ដូចគ្នា៕