
ខ្សែការពារពីររូបមានតម្លៃជាងមួយរយលានផោនដែល M.U កំពុងពិចារណា
(BC-99)
ក្រុម Manchester United កំពុងតែបន្តចំណាប់អារម្មណ៍របស់ខ្លួនទៅលើខ្សែការពារជម្រើសជាតិអង់គ្លេស Harry Maguire ទោះបីជាក្លឹប Leicester City មិនចង់លក់កីឡាកររូបនេះក៏ដោយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បិសាចក្រហមបានដកខ្លួនចេញពីការចរចារម្តងរួចមកហើយកាលពីរដូវក្តៅមុនខណៈដែល Leicester ដាក់តម្លៃលើស 70 លានផោន។
ទោះជាយ៉ាងណាក៏ដោយលោក Ole Gunnar Solskjaer ដែលជាអ្នកចាត់ការទូទៅរបស់ក្លឹប Man Utd ចង់ពង្រឹងខ្សែការពារកណ្ដាលរបស់គាត់នៅរដូវកាលថ្មីនេះ ហើយ Maguire នៅតែជាជម្រើសដែលស្ថិតនៅលើរ៉ាដារបស់ក្លឹប។
ក្រោយពេលដែលជួយអោយ អង់គ្លេស ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2018 ខ្សែការពាររូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលប្រាំឆ្នាំអោយទៅអ្នកគ្រប់គ្រងថ្មីរបស់ Leicester City។ លោក Brendan Rodgers បានបញ្ជាក់យ៉ាងច្បាស់នៅចុងបញ្ចប់នៃរដូវកាលនេះថាគាត់មានអារម្មណ៍ថា Maguire អាចអភិវឌ្ឍបានកាន់តែល្អប្រសិនបើគេនៅបន្តជាមួយក្លឹប។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Maguire មិនមែនជាខ្សែការពារតែមួយគត់ដែល United ចង់បាននោះទេខណៈដែលលោក Solskjaer ក៏មានការចាប់អារម្មណ៍លើកីឡាករ Aaron Wan-Bissaka របស់ក្រុម Crystal Palace ផងដែរ។
ក្លិប Man United នឹងត្រូវចំណាយប្រាក់យ៉ាងច្រើនលើសពី 100 លានផោនប្រសិនបើពួកគេព្យាយាមជំរុញទៅមុខដើម្បីអោយកិច្ចព្រមព្រៀងមួយកើតឡើងក្នុងការទិញយកកីឡាករខ្សែការពារទាំងពីររូបខាងលើ។