ប្រាក់ មន្នីឧត្តម ស៊ុត ២ គ្រាប់ជួយព្រះខ័នរាជស្វាយរៀង យកឈ្នះម្ចាស់ផ្ទះ វិសាខា
ក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះម្ចាស់ផ្ទះ វិសាខា ដោយលទ្ធផល ២ ទល់ ០ នាសប្តាហ៍ទី១៧ នៃពានរង្វាន់លីគកំពូលកម្ពុជា ដែលធ្វើបានសម្រេចដោយខ្សែបម្រើ ប្រាក់ មន្នីឧត្តម ទាំងពីរគ្រាប់ នាកីឡដ្នានព្រីនស៍។
ជំនួបក្រោមដំណក់ទឹកភ្លៀងនេះ មានការប្រជែងគ្នាយ៉ាងខ្លាំងក្រោយកីឡាករ ប្រាក់ មន្នីឧត្តម រកបានមួយគ្រាប់នៅនាទី០៦ និងគ្រាប់ទីពីរនៅនាទីទី៤៤ ស្របពេលដែលកីឡាករ ទិត្យ ឌីណា របស់ម្ចាស់ផ្ទះទទួលបានកាតក្រហម។ ដោយសារតែបញ្ហាទឹកដក់នៅលើទីលានធ្វើអោយការប្រកួតលំបាកច្រើនចំពោះកីឡាករទាំងសងខាង លទ្ធផល ២ ទល់០ នេះបានរក្សារហូតបញ្ចប់៩០នាទី។
ដូច្នេះហើយ ព្រះខ័នរាជស្វាយរៀង តាមទាន់ បឹងកេត បណ្តោះអាសន្នដែលកំពុងតែធ្វើការប្រកួតនាទីលានស្តាតចាស់ ជាមួយម្ចាស់ផ្ទះ កងយោធពលខេមរភូមិន្ទ និងបានបញ្ចប់វគ្គទី ០ ទល់ ០ ខណៈដែលការប្រកួតក្នុងលីគនៅសល់មួយសប្តាហ៍ទៀតប៉ុណ្ណោះ និងបញ្ចប់ជាស្ថាពរ៕