អតីតខ្សែបម្រើ Newcastle រិះគន់ PSG ក្រោយចាញ់ក្រុមចាស់ខ្លួន
អតីតខ្សែបម្រើ Newcastle United លោក Jermaine Jenas បានរិះគន់ Paris Saint Germain ក្រោយចាញ់ក្រុមចាស់របស់លោក ដោយលទ្ធផល៤ទល់នឹង១ ក្នុងការប្រកួត UEFA Champions League។
អ្នកវិភាគខាងលើទទូចថា ភ្ញាក់ផ្អើលចំពោះការពារ និងបម្រើរបស់ក្រុមអ្នកមានប៉ារីស ធ្វើឱ្យការលេងមិនខុសពីឆ្នាំមុនៗ ទោះមានសមាជិកថ្មីច្រើនក៏ដោយ។
លោក Jenas ថ្លែងថា “៖ មើលទៅ PSG ជាក្រុមមួយប្លែកពីមុន ដោយមានបម្រើក្មេងៗអីច្រើន តែការលេងបែរជាមិនខុសពីមុន។ បើនិយាយពីការការពារវិញ ដូចយ៉ាប់មែន។ បម្រើ និងការពារ លេងមិនយល់ចិត្តគ្នា ដូចបម្រើអ៊ីចឹង បណ្ដោយឱ្យការពារចេញ។”
ឆ្លងកាត់ការប្រកួត២លើក ក្នុងពូល F ក្រុមអង់គ្លេស Newcastle មាន៤ពិន្ទុពីការប្រកួត២លើក ខណៈ PSG នៅលេខ២មាន៣ពិន្ទុ។ AC Milan មាន២ពិន្ទុនៅលេខ៣ និង Dortmund មាន១ពិន្ទុ។ ប្រកួតចុងក្រោយនៃជើងទី១ Newcastle ត្រូវប៉ះ Dortmund៕