World Cup 2023 នឹងធ្វើឡើងនៅ៦ប្រទេស ៣ទ្វីបផ្សេងគ្នា
FIFA បានបញ្ជាក់ថា FIFA World Cup 2030 នឹងធ្វើឡើងនៅទូទាំងប្រទេសចំនួន៦ក្នុងទ្វីបចំនួនបី។
អេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក ត្រូវបានដាក់ឈ្មោះជាសហម្ចាស់ផ្ទះ ដោយការប្រកួតបើកឆាកចំនួន៣ធ្វើឡើងនៅអ៊ុយរូហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្គាយ។
ការប្រកួតបើកឆាកនៅអាមេរិកខាងត្បូងគឺដើម្បីប្រារព្ធខួបមួយសតវត្សនៃការប្រកួត World Cup ព្រោះវានឹងមានរយៈពេល១០០ឆ្នាំចាប់តាំងពីការប្រកួតបើកឆាកក្នុងក្រុង Montevideo។
ការសម្រេចចិត្តនេះ នឹងត្រូវផ្តល់សច្ចាប័ននៅក្នុងសមាជ FIFA នៅឆ្នាំក្រោយ។
ប្រធាន FIFA លោក Gianni Infantino បាននិយាយថា “នៅក្នុងពិភពលោកដែលបែកបាក់គ្នា FIFA និងបាល់ទាត់កំពុងរួបរួមគ្នា។”