អ្នកឈ្នះ Pi Pay Fantasy សប្តាហ៍នេះសុទ្ធដាក់ប្រធានក្រុម sterling
សប្តាហ៍ទី៣០នេះអ្នកដែលចូលរួមលេងកម្មវិធី Pi Pay Cambodia Fantasy ចំនួន៥បានឈ្នះរង្វាន់ ពីក្រុមហ៊ុន Pi Pay តាមរយៈការដាក់កីឡាករ Raheem Sterling ធ្វើជាប្រធានក្រុមដូចគ្នាៗ ខណៈសមាជិកក្រុម Man City រកបាន៣គ្រាប់ យកឈ្នះលើក្រុម Watford ក្នុងក្របខណ្ឌបាល់ទាត់លីហ្គកំពូលរបស់ប្រទេសអង់គ្លេស ។
សម្រាប់អ្នកទទួលបានចំណាត់ថ្នាក់លេខ១ក្នុងសប្តាហ៍នេះបានទៅលើក្រុម SmartKick ដែលមានលោក Sam Art Nut ជាម្ចាស់ក្រុមមួយនេះដោយ១១នាក់ក្នុងក្រុមរកបាន៩៦ពិន្ទុ ។
លេខ២បានទៅក្រុម Football Lover ដែលមានការគ្របគ្រងដោយលោក Van Bun ដោយចាញ់ពិន្ទុក្រុមលេខ១ត្រឹមតែ១ពិន្ទុ ប៉ុណ្ណោះ ។
ក្រុម Chey Chom Nais របស់លោក Yuthrireak Samnang រកបាន ៩៤ ពិន្ទុស្ថិតនៅចំណាត់ថ្នាក់លេខ៣ ដោយ១១នាក់ក្នុងក្រុម Raheem Sterling រកបានពិន្ទុបានច្រើនជាងគេ ។
លេខ៤ មានពិន្ទុស្មើអ្នកលេខ១ពោល៩៦ ពិន្ទុ ប៉ុន្តែដោយសារតែការផ្លាស់ប្តូរកីឡាករលើសកំណត់ធ្វើអោយក្រុម The Last Stand ត្រូវដក៤ពិន្ទ នៅសល់ត្រឹម ៩២ ពិន្ទុ ប៉ុណ្ណោះ ។
ចុងក្រោយក្រុមដែលស្ថិតនៅលេខ៥បានទៅលើ Firewall របស់លោក Por Rada ដែលទទួលបានពិន្ទុចំនួន៩០ ទោះបីលោកបានប្រើ Wildcard ដូរកីឡាករបានដោយសេរីក៏ដោយ ។ សូមបញ្ជាក់ថា អ្នកដែលបានចូលរួមលេងក្នុង Pi Pay Cambodia Fantasy ត្រូវចុះឈ្មោះក្នុង ក្រុមហ៊ុន Pi Pay ដើម្បីអោយខាងក្រុមការងារងាយស្រួលបញ្ចូលទឹកប្រាក់អោយសម្រាប់ការឈ្នះរង្វាន់ របស់ពួកគេ ក្នុងសប្តាហ៍នីមួយៗ ៕