
Juventus ទិញបាន Vlahovic ជាផ្លូវការហើយ
ក្រោយលេចឮព័ត៌មានប៉ុន្មានថ្ងៃចុងក្រោយ ឥឡូវនេះ Juventus បានបង្ហាញខ្សែប្រយុទ្ធ Dusan Vlahovic ជាផ្លូវការហើយពីក្លិបគូប្រជែង Fiorentina លើតម្លៃ៧០លានអឺរ៉ូ។
កីឡាករវ័យ២២ឆ្នាំក៏ត្រូវបានចែចូវពី Arsenal និងក្លិប Premier League មួយចំនួនដែរ។ យ៉ាងណា គេបានសម្រេចចិត្តផ្លាស់ទៅក្រុមសេះបង្កង់ចំថ្ងៃកំណើត២២ឆ្នាំរបស់គេតែម្ដងលើកិច្ចសន្យា៤ឆ្នាំ។
Vlahovic រកបាន២០គ្រាប់ពីគ្រប់កម្មវិធីសម្រាប់ Fiorentina នៅរដូវកាលនេះ ហើយក៏រកគ្រាប់បាល់យ៉ាងសំខាន់សម្រាប់ជម្រើសជាតិស៊ែបក្នុងវគ្គជម្រុះ World Cup ទៀតផង។
តាមពិតទៅកិច្ចសន្យារបស់ Vlahovic នឹងដាច់នារដូវកាល២០២២/២០២៣ តែមិនបន្តទៀតទេ ទោះ Fiorentina អាចផ្ដល់ប្រាក់ឈ្នួលច្រើនបំផុតក្នុងក្លិបដល់រូបគេក៏ដោយ៕