
AC Milan ត្រៀមទទួលបាន Origi ដោយ Free Transfer
ក្លឹប AC Milan កាន់តែកៀកក្នុងការនាំយកកីឡាករចំណូលថ្មីរបស់ពួគគេពីក្លឹបហង្សក្រហម Liverpool គឺ Divock Origi ។
ក្នុងនោះ Divock Origi នឹងហោះហើរទៅកាន់ទីក្រុង Milan ក្នុងរយៈពេលប៉ុន្មានម៉ោងទៀត តែបុណ្ណោះ ដើម្បីធ្វើតេស្តសុខភាព និងចុះហត្ថលេខាលើកិច្ចសន្យាកីឡាករថ្មី ជាមួយ AC Milan។
សូមបញ្ចាក់ថា Origi បានចូលរួមជាមួយក្រុមជើងឯក Scudetto ១៩សម័យមួយនេះ លើការផ្ទេរដោយមិនមានតម្លៃខ្លួន Free Transfer បន្ទាប់ពីនៅ Liverpool តាំងពីឆ្នាំ ២០១៤មក។
អត្ថបទ៖ F11