
វិសាខាផ្ដួល Bali United យកបានជ័យជម្នះ២លើកដំបូងនៅ AFC Cup
វិសាខាឈរកំពូលតារាងពូល G នៃពាន AFC Cup 2022 ក្រោយឈ្នះ Bali United ៥ទល់នឹង២ ក្នុងការប្រកួតលើកទី២ក្នុងពូល នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា។
ក្រុមម្ចាស់ផ្ទះ Bali បានរកគ្រាប់មុន មុនវិសាខាវាយបកយកឈ្នះវិញ។
សរុបការប្រកួត២លើក វិសាខា មាន៦ពិន្ទុ។ ប្រកួតចុងក្រោយនៅថ្ងៃទី៣០ ខែមិថុនា ពួកគេត្រូវប៉ះក្រុមម៉ាឡេស៊ី Kedah៕