លោក Marco Silva សោកស្តាយដែលបាត់បង់ Andre Gomes ដោយរបួសធ្ងន់ធ្ងរបែបនេះ
លោក Marco Silva អ្នកចាត់ការទូទៅរបស់ Everton បានទទូចថាកីឡាករ Andre Gomes នឹងវិលត្រឡប់មកអាការៈរឹងមាំឡើងវិញ ក្រោយពីរបួសបាក់កជើងយ៉ាងធ្ងន់ធ្ងរពេលប៉ះជាមួយមាន់ខ្នាយមាស Tottenham ។
Andre Gomes នឹងត្រូវវះកាត់បន្ទាន់ ក្រោយពីបាក់ឆ្អឹងកជើងខាងស្តាំក្នុងការប្រកួតស្មើគ្នា ១-១ ជាមួយ Tottenham នៅសប្តាហ៍ទី១១នៃក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យ។
ក្រុម Everton មានការខកចិត្តជាខ្លាំងក្រោយពេលបាត់បង់ Gomes ដោយសារបញ្ហារបួសធ្ងន់ធ្ងរបែបនេះ ហើយ Son Heung-min ក៏ត្រូវបានបណ្តេញចេញពីការប្រកួតភ្លាមផងដែរ ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតលោក Marco Silva បានប្រាប់អ្នកសារព័ត៌មានថា “ វាពិតជាពេលវេលាដ៏លំបាកសម្រាប់យើង ដែលទទួលបានលទ្ធផលបែបនេះ ហើយ Andre Gomes កំពុងត្រូវការកំលាំងចិត្តពីយើងទាំងអស់គ្នា៕