បាសេឡូណាមិនអាចចុះបញ្ជីកីឡាករថ្មីដូចជា Memphis Depay, Sergio Aguero និង Eric Garcia នៅរដូវក្តៅបានទេ
យោងតាមរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញបានអោយដឹងថាក្រុមបាសេឡូណាមិនអាចចុះបញ្ជីកីឡាករថ្មីដូចជា Memphis Depay, Sergio Aguero និង Eric Garcia នៅរដូវក្តៅបានទេដោយសារបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ។
ប្រធានក្លិប La Liga លោក Javier Tebas បានបង្ហើបកាលពីសប្តាហ៍មុនថាក្រុម Barcelona នឹងត្រូវធ្វើការផ្លាស់ប្តូរយ៉ាងសំខាន់ចំពោះហិរញ្ញវត្ថុរបស់ពួកគេដើម្បីចុះឈ្មោះជាកីឡាករថ្មីក៏ដូចជាបន្តកុងត្រាថ្មីរបស់ Lionel Messi ខណៈដែលក្លិបយក្សកាតាឡាន់បានលើសប្រាក់ឈ្នួលរបស់ពួកគេ។
សូមបញ្ជាក់ថា Barcelona មានបំណុល១កោដិអឺរ៉ូ ក្នុងនោះបំណុលលើសពី៤០ភាគរយគឺជំពាក់លើការបង់ប្រាក់ឈ្នួលកីឡាករក្នុង La Liga៕