Pickford នឹងបញ្ចប់ Euro ក្នុងនាមជាអ្នកចាំទី Clean Sheet ច្រើនជាងគេ
អ្នកចាំទី Jordan Pickford របស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសនឹងបញ្ចប់ព្រឹត្តិការណ៍ Euro 2020 ក្នុងនាមជាម្ចាស់កំពូលតារាង Clean Sheet។
Pickford វ័យ២៧ឆ្នាំមិនទាន់របូតគ្រាប់បាល់ទេពីការប្រកួត៥លើកកន្លងមកនៅ Euro ដែលគេបានចូលលេង។
អ្នកចាំទីជម្រើសជាតិអ៊ីតាលី Gianluigi Donnarumma ដែលតាមពីក្រោយ Pickford បានរបូតមួយគ្រាប់ទៀតទៅហើយពេលប៉ះអេស្ប៉ាញ ហើយពេលនេះមាន clean sheet ៣ដង។ ដូច្នេះ Gianluigi Donnarumma អាចមានលទ្ធភាពធ្វើបាន clean sheet តែ៤ដងប៉ុណ្ណោះ ប្រសិនបើគេចូលលេងវគ្គផ្ដាច់ព្រ័ត្រ ហើយបិទឲ្យមានគេទាត់ចូល។
យ៉ាងណា អង់គ្លេសនៅប៉ះដាណឺម៉ាកក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រយប់ថ្ងៃពុធ ទី០៧ ខែកក្កដា នេះទៀត។ ប្រសិនបើ Pickford ចូលលេង ហើយបិទមិនឲ្យដាណឺម៉ាកទាត់ចូល នោះ clean sheet របស់ Pickford នឹងឡើង៦ដង៕