រដូវកាលទី3 នៃការសហការរវាងក្រុមបិសាចក្រហម MAN UTD និង CHIVAS បានត្រលប់មកវិញហើយ!
អ្វីដែលរង់ចាំបានត្រលប់មកវិញជាមួយនឹងកម្មវិធីពិសេស សម្រាប់ចូលរួមការអបអរការសហការនៃភាពជាដៃគូររវាង CHIVAS មានប្រភពដើមមកពីប្រទេសស្កុតឡែន និងក្រុមបាល់ទាត់បិសាចក្រហមនារដូវកាលទី3 នៅក្នុងប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ថា MAN UTD បានសហការជាមួយ CHIVAS តាំងពីឆ្នាំ២០១៨ ជាមួយនឹងកម្មវិធីជាច្រើនដើម្បីផ្តល់ឳកាសឲ្យអ្នកដែលជាអ្នកគាំទ្រផ្ទាល់ទទួលបាននូវបទពិសោធន៍ និងភាពរីករាយជាច្រើន មិនថានៅតាមបណ្តាកម្មវិធីរបស់ CHIVAS នៅក្នុង Pub និងក្លឹបកម្សាន្តនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការផ្តល់ជូន ពិសេសជាមួយប្រម៉ូសិននៅតាមផ្សារទំនើបនានានៅក្នុងប្រទេសកម្ពុជា ជាពិសេសបទពិសោធន៍ទៅទស្សនាការប្រកួតផ្ទាល់ នៅទីក្រុង Manchester នៅពហុកីឡដ្ឋាន Old Trafford។ ដោយឡែកសម្រាប់រដូវកាលនេះផងដែរ ការសហការនេះ នឹងនៅតែបន្តសម្រាប់អ្នកគាំទ្ររបស់ក្រុមបិសាចក្រហម និងស្រា CHIVAS បើទោះជាមានការរាតត្បាត នៃមេរោគឆ្លងកូរ៉ូណានៅក្នុងសហគមន៍ក៏ដូចជានៅក្នុងប្រទេសផងដែរ។ ដើម្បីចូលរួមបង្ការនូវការឆ្លងពីមេរោគកូរ៉ូណានេះ CHIVAS និង ក្រុមបិសាចក្រហម បានធ្វើការសហការគ្នាបង្កើតនូវឳកាសនៃការចូលរួមសន្ទនាផ្ទាល់តាមរយៈវីដេអូ សម្រាប់អ្នកគាំទ្ររបស់ក្រុមបិសាចក្រហម ជាមួយនឹងកីឡាករដែលសមាជិករបស់ក្រុមបិសាចក្រហម ដោយអ្នកគំាទ្រគ្រាន់តែធ្វើការទិញនូវ CHIVAS ប្រភេទណាមួយពីផ្សារទំនើបនានាដូចជាផ្សារទំនើបម៉ាក្រូ ផ្សារឡាក់គី ផ្សារបាយ័ន ផ្សារហ្វែផ្លាស ផ្សារអ៊ីអន និងផ្សារស៊ីវផ្លាស លោកអ្នកនឹងទទួលបានព័តមានលម្អិតស្តីពីការចុះឈ្មោះចូលរួមក្នុងកម្មវិធី។ ក្រុមហ៊ុននឹងធ្វើការប្រកាសយកអ្នកដែលមានសំណាងនៅសប្តាហ៍ទី១ នៃខែកុម្ភៈឆ្នាំ ២០២១ នូវអ្នកមានសំណាងចំនួន១០រូប។ មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីការឈ្នះឳកាសសន្ទនាតាមរយៈវីដេអូផ្ទាល់ជាមួយកីឡាករដែលជាសមាជិកក្រុមបិសាចក្រហម អ្នកក៏ទទួលបាននូវសម្ភារៈមួយចំនួនពី CHIVAS នៅពេលដែលអ្នកទិញភ្លាម។
សម្រាប់ពត៌មានស្តីពី កម្មវិធីបន្ទាប់ សូមចូលទៅកាន់គេហទំព័រ Facebook និង Instagram Chivas Cambodia ។