Vinicius Junior បង្ហើបពីមូលហេតុដែលស៊ុតបញ្ចូលទីហើយអបអរដូច Cristiano Ronaldo
ក្រុមអធិរាជស Real Madrid បានយកឈ្នះក្រុមភ្ញៀវ FC Barcelona ដោយលទ្ធផល២ទល់នឹង០ ក្នុងជំនួប El Clasico កាលពីយប់មិញ។
សម្រាប់២គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយខ្សែប្រយុទ្ធវ័យក្មេងទាំង២រូបគឺ Vinicius Junior និង Mariano Diaz នៅក្នុងវគ្គទី២ជួយឱ្យក្រុមជើងឯក៣៣សម័យឡើងមកឈរនៅកំពូលតារាងវិញ។
ឆ្លើយតបទៅនឹងការអបអរសាទរការស៊ុតបញ្ចូលទីដូចសិស្សច្បង Cristiano Ronaldo ខ្សែប្រយុទ្ធប្រេស៊ីល Vinicius Junior បានបង្ហើបឱ្យដឹងថា៖ “Cristiano បានមកលើកទឹកនិងផ្តល់កំលាំងចិត្តដល់ពួកយើងពេលបញ្ចប់វគ្គទី១ ដែលជាហេតុធ្វើឱ្យខ្ញុំអបអរដូចគេពេលខ្ញុំស៊ុតបញ្ចូលទី”។
គួរឱ្យដឹងថា ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហាញវត្តមាននៅក្នុងកីឡដ្ឋាន Santiago Bernabeu ព្រោះតែការប្រកួតរបស់ Juventus និង Inter Milan នៅក្របខ័ណ្ឌ Serie A នៅសប្ដាហ៍នេះត្រូវបានផ្អាក ដោយសារក្ដីបារម្ភពីជំងឺកូរ៉េ កំពុងរាតត្បាតនៅអ៊ីតាលី។