បឹងកេតឱ្យហុង ផេង ធ្វើគ្រូធំស្ដីទីជំនួស Clement ដែលប្ដូរធ្វើនាយកបច្ចេកទេស
ក្លិបបាល់ទាត់បឹងកេត បានប្រកាសពីការផ្លាស់ប្ដូររចនាសម្ព័ន្ធក្រុម ដោយលោក Clement Teo ដែលជាគ្រូបង្គោលត្រូវបានប្ដូរទៅធ្វើជានាយកបច្ចេកទេសវិញ។ ក្នុងនោះ គ្រូជំនួយ ហុង ផេង ត្រូវបានជ្រើសរើសជាគ្រូធំបណ្ដោះអាសន្ន។
ក្រុមជើងឯកលីគកំពូល៤សម័យក៏បញ្ជាក់ថា អ្នកស្នងតំណែងគ្រូបង្គោលថ្មីនឹងត្រូវបានប្រកាសនាពេលខាងមុខ។
គួរដឹងដែរថា លោក Clement Teo បានចូលកាន់ការងារជាគ្រូបង្គោលបឹងកេតនៅដើមរដូវកាល២០២៣/២០២៤នេះ។ ១៣ប្រកួតកន្លងមកនេះនៅ Cambodian Premier League បឹងកេត ឈ្នះ៤ ស្មើ៤ និងចាញ់៥ មាន១៦ពិន្ទុ៕