ប្រធានក្លិប Ankaragucu រងបម្រាមធ្ងន់ករឿងដាល់អាជ្ញាកណ្ដាល
សហព័ន្ធបាល់ទាត់តួកគីប្រកាសថា លោក Faruk Koca ប្រធាន MKE Ankaragucu បានទទួលបម្រាមជាអចិន្ត្រៃយ៍សម្រាប់ការដាល់អាជ្ញាកណ្តាល Halil Umut Meler។
លោក Koca ត្រូវបានចាប់ខ្លួនបន្ទាប់ពីបានរត់ទៅលើទីលាន ហើយវាយលោក Meler បន្ទាប់ពីស្មើជាមួយ Caykur Rizespor ក្នុងការប្រកួតលីគកំពូលតួគី។
ក្រុង Ankaragucu ក៏ត្រូវបានពិន័យជាប្រាក់ចំនួន២លានលីរ៉ា ឬ៥៤០០០ផោន និងដាក់បម្រាមក្នុងដី៥ប្រកួតដោយគ្មានអ្នកទស្សនា។
បាល់ទាត់លីគតួកគីទាំងអស់ត្រូវបានផ្អាកបន្ទាប់ពីឧប្បត្តិហេតុកាលពីថ្ងៃចន្ទ៕