Bayern Munich ជាក្រុមទី២លើលោកដែលឈ្នះគ្រប់ពានសំខាន់ៗក្នុងកម្រិតក្លិប
FC Bayern Munich បានក្លាយជាម្ចាស់ជើងឯក FIFA Club World Cup ២០២០ ក្រោយឈ្នះក្លិបម៉ិកស៊ីកូ Tigres ដោយលទ្ធផល១ទល់នឹង០ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅកាតារ ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១។
Benjamin Pavard ជាអ្នករកគ្រាប់បាល់បញ្ជូលទីនាទី៥៩។
សរុបទៅសម្រាប់កម្មវិធីធំៗឆ្នាំ២០២០ Bayern Munich បានឈ្នះ UEFA Champions League, Bundesliga, German Cup, German Super Cup, UEFA Super Cup និងចុងក្រោយនេះ គឺ FIFA Club World Cup។
ដូច្នេះក្រុមអាល្លឺម៉ង់នេះក្លាយជាក្លិបទី២ហើយដែលឈ្នះគ្រប់ពានសំខាន់ៗកម្រិតក្លិប បន្ទាប់ពី Barcelona ឆ្នាំ២០០៩ ដែលកាលណោះដឹកនាំដោយលោក Pep Guardiola។ នេះក៏ជាលើកទី៨ជាប់ៗគ្នាដែលពានរង្វាន់ខាងលើត្រូវបានឈ្នះដោយក្លិបមកពីអឺរ៉ុប។
ជាមួយគ្នានេះ Robert Lewandowski បានក្លាយជាកីឡាករល្អប្រចាំព្រឹត្តិការណ៍ ក្រោយរកបាន២គ្រាប់ និងបញ្ជូនមួយលើកពីការប្រកួត២ដង៕