Bamford ជាប់ជម្រើសជាតិអង់គ្លេសជាថ្មីខណៈដែល Greenwood មិនមានឈ្មោះក្នុងបញ្ចី
(BC-99)
ខ្សែប្រយុទ្ធរបស់ក្រុម Leeds កីឡាករ Patrick Bamford ទទួលបានការកោះហៅពីក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូងសម្រាប់ការប្រកួតជម្រុះ World Cup របស់ក្រុមតោកំណាចទល់នឹង ហុងគ្រី អង់ដូរ៉ា និង ប៉ូឡូញ នៅខែក្រោយនេះ។
លោក Gareth Southgate បានធ្វើការផ្លាស់ប្តូរបន្តិចបន្តួចប៉ុណ្ណោះចំពោះក្រុមដែលបានរងនូវការខកចិត្តក្នុងព្រឹត្តិការណ៍ Euro ២០២០ វគ្គផ្តាច់ព្រ័ត្រ ដោយ អ៊ីតាលី កាលពីរដូវក្តៅនេះ។ ដើម្បីធានាឱ្យបាននូវកៅអីឡើងទៅវគ្គចែកពូលនៅប្រទេស កាតា នាឆ្នាំក្រោយគ្រូបង្វឹករូបនេះក៏បានសម្រេចចិត្តកោះហៅខ្សែប្រយុទ្ធ Bamford ពីក្រុម Leeds Utd តែបានជម្រុះចេញ Mason Greenwood ដែលជាខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United បើទោះជារូបគេទើបតែបានស៊ុត២គ្រាប់នៅ Premier League ក៏ដោយ។
ខណៈដែល Greenwood នៅតែមិនឋិតក្នុងក្រសែភ្នែកលោក Southgate គេក៏មិនឃើញវត្តមានកីឡាករ Ben Chiwell នោះដែរតែ Tren Alexander Arnold ត្រូវបានជាប់ក្នុងបញ្ជីជម្រើសជាតិ អង់គ្លេស ទាំង ២៥ នាក់នេះវិញ។