
អង្គរថាយហ្គឺរ បញ្ចប់កុងត្រាជាមួយខ្សែប្រយុទ្ធ តាំង សុភ័ក្រ
ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានឈានដល់កិច្ចព្រមព្រៀងបញ្ចប់កិច្ចសន្យាជាមួយកីឡាករ តាំង សុភ័ក្រ ជាផ្លូវការហើយ បន្ទាប់ពីបានរួមរស់ជាមួយគ្នាជិត៥ឆ្នាំកន្លងមក ។
តាំង សុភ័ក្រ ជាខ្សែប្រយុទ្ធលេងនៅក្លិបអង្គរថាយហ្គឺរ នេះជាយូរមកហើយ ដោយរូបគេផ្លាស់ពីក្លិប ព្រែកប្រាកីឡា មកចូលរួមជាមួយក្លិបនេះតាំងពីនៅប្រើឈ្មោះ ត្រាយ អាស៊ី មកម្ល៉េះ ។
នេះជាការរុះរើក្រុម លក្ខណៈទ្រង់ទ្រាយធំសម្រាប់ក្លិបដែលមានមូលដ្ឋាននៅខេត្តសៀមរាប នេះ ដោយបានបញ្ចប់កុងត្រាជាមួយកីឡាករពាក់កណ្ដាលចេញ ទាំងកីឡាករ ចាស់ និងថ្មី ៕