អ្នកចាត់ការ Jose Mourinho ថា Juventus ទិញ Cristiano Ronaldo មកគឺដើម្បីរឿងសំខាន់មួយ
អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បាននិយាយថា Juventus ទិញខ្សែប្រយុទ្ធ Cristiano Ronaldo មកគឺដើម្បីឈ្នះពានរង្វាន់ UEFA Champion League។
បុរសជនជាតិព័រទុយហ្គាល់បានបន្ថែមទៀតថា Juventus ជាក្រុមមួយក្នុងទ្វីបអឺរ៉ុបដែលបានវិនិយោគដើម្បីឈ្នះ Champions League ព្រោះពួកគេមិនត្រូវការវិនិយោគដើម្បីឈ្នះ Scudetto ទេ។ ពួកគេបានឈ្នះ Scudetto ៦-៧ឆ្នាំជាប់ៗគ្នាទៅហើយ។ វត្ថុបំណងគឺច្បាស់ណាស់ដើម្បីឈ្នះ Champions League។
ដោយឡែកអតីតអ្នកចាត់ការ Porto, Chelsea, Inter Milan ខាងលើបានអះអាងថាការវិលត្រលប់របស់ Cristiano Ronaldo មកកាន់ Manchester United មិនត្រូវបានលើកមកដាក់លើតុដើម្បីចរចាគ្នាឡើយ។
គួរបញ្ជាក់ថា លោក Mourinho និង Ronaldo ដែលធ្លាប់ធ្វើការជាមួយគ្នា៣រដូវកាលនៅ Real Madrid នឹងប្រឈមមុខដាក់គ្នាឆាប់ៗនេះក្នុងពានរង្វាន់ UEFA Champions League ដ្បិត Man UTD និង Juventus ស្ថិតក្នុងវគ្គចែលពូលជាមួយគ្នា។