ប្រភពជាច្រើនបញ្ជាក់ថា លីគកំពូលកម្ពុជា២០២២នឹងមានតែ៨ក្លិបទេ
ប្រភពគួរទុកចិត្តជាច្រើនបានបង្ហាញថា ក្រុមហ៊ុនលីគកម្ពុជាបានសម្រេចផ្ដល់សិទ្ធិដល់ក្លិបបាល់ទាត់ចំនួន៨ប៉ុណ្ណោះដើម្បីចូលរួមការប្រកួតលីគកំពូលកម្ពុជា ឬ Cambodian Premier League រដូវកាល ២០២២។
ការសម្រេចបែបនេះ ដោយសារតែក្លិបទាំង៨ខាងលើបំពេញបានតាមលក្ខខណ្ឌអាជ្ញាបណ្ណក្លិបចែងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ក្លិបទាំង៨មាន ៖
ភ្នំពេញក្រោន
ព្រះខ័នរាជស្វាយរៀង
វិសាខា
ណាហ្គាវើលដ៍
បឹងកេត
អង្គរថាយហ្គឺរ
សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ
គិរីវង់សុខសែនជ័យ
ចំណែកក្លិបចំនួន៥ទៀតដែលលេងលីគកំពូលរដូវកាល២០២១ត្រូវបានកាត់ទៅកាន់លីគទី២ មានព្រៃវែងអេហ្វស៊ី, សូលទីឡូអង្គរ, នគរបាលជាតិ, អគ្គិសនីកម្ពុជា និងអាស៊ីអឺរ៉ុបយូណាយធីត។
យ៉ាងណា ភាគីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមហ៊ុនលីគ មិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ៕