ប៊ុន សុធា ប៉ះ អេ ណារ័ត្ន ខណៈ គឹមសាន្ត ជួប សំណាង ក្រោយឈ្នះការប្រកួតរៀងៗខ្លួន (វីឌីអូប្រកួត)
ការប្រកួតកម្ពុជាសង្វៀនគុនខ្មែរក្រុមទី២ បានរកឃើញបេក្ខភាពប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចរាល់ហើយ បន្ទាប់ពីធ្វើការប្រកួតជម្រុះនៅព្រឹកថ្ងៃ សៅរ៍ ទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះរួច នាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ ។ ជម្រុះ៤គូថ្ងៃនេះមានផ្តួលដៃគូសន្លប់ ២គូ និងឈ្នះចាញ់ដោយពិន្ទុ ចំនួន ខណៈក្រោយប្រកួតចប់ក៏មានការចាប់ឆ្នោតរកគូប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ ។
- អេ ណារ័ត្ន ផ្តួល ពុទ្ធ ភារិន្ទ ទឹកទី២
- លាភ សំណាង ឈ្នះពិន្ទុ ឃន គឹមហេង
- ប៊ុន សុធា ផ្តួល ប៉ុក វិបុល ទឹកទី២
- សេក គឹមសាន្ត ឈ្នះពិន្ទុ លាភ រដ្ឋា
សម្រាប់ការចាប់ឆ្នោត អេ ណារ័ត្ន ត្រូវប៉ះ ប៊ុន សុធា ខណៈ សេក គឹម សាន្ត ជួប លាភ សំណាង ដោយការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២០ ស្របពេលក្រុមទី១ វគ្គផ្តាច់ព្រ័ត្ររវាង វ៉ាន់ វឿន និង បឺត សង្ឃឹម នឹងធ្វើឡើងនៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២០ ។
ទស្សនាការប្រកួតទាំង៤គូនៅព្រឹកថ្ងៃ សៅរ៍ នេះ