បាង កាយ៉ាក់ ឈ្នះ៥ប្រកួតជាប់គ្នា
អ្នកប្រដាល់គុនខ្មែរ បាង កាយ៉ាក់ នៅតែបន្តភាពខ្លាំងរបស់ខ្លួននៅទឹកដីប្រទេសថៃដោយ ផ្តួលកីឡាករម្ចាស់ផ្ទះថៃត្រឹមទឹកទីពីរនៅក្នុងការប្រកួតកម្មវិធី Max Muay Thai កាលពីម្សិលមិញ ។
អ្នកប្រដាល់ខេត្តកោះកុងរូបនេះធ្វើបានយ៉ាងល្អដោយប្រើកណ្តាប់ដៃវាយអោយកីឡាករថៃ Petchnarin លោកអាជ្ញាកណ្តាលរាប់ពីរដង និង បញ្ឃប់ការប្រកួតត្រឹមទឹកទីពីរតែម្តង ។
នេះជាការឈ្នះនៅកម្មវិធីដ៏ធំរបស់ប្រទេសថៃបួនប្រកួតជាប់គ្នាហើយរបស់កីឡាករគុនខ្មែរ បាង កាយ៉ាក់ រឺ យឹម សុខាល រូបនេះ ខណៈរូបគេក៏ទើបឈ្នះកីឡាករថៃ វីហ្គោ នៅសង្វៀន ស៊ី អ៊ីន ស៊ី ផងដែរសម្រាប់ការប្រកួតចុងក្រោយរបស់គេ ៕