Arsenal, Chelsea, Spurs និង Man Utd កំពុងដណ្តើមគ្នាទិញខ្សែការពារ Leicester City
ក្រុមកាំភ្លើងធំ Arsenal, Chelsea, Tottenham និង Manchester United កំពុងតែប្រជែងគ្នា នឹងត្រៀមខ្លួនដើម្បីចុះហត្ថលេខាយកកីឡាករអង់គ្លេស Harry Maguire ដែលមានតម្លៃខ្លួន 60លានផោននារដូវកាលដោះដូរកីឡាករខាងមុខនេះ។ យោងតាមកាសែត The Sun បានឱ្យដឹងថា មូលហេតុដែល ក្រុមកំពូលៗនៅអង់គ្លេស បានដេញថ្លៃយក Maguire ក្នុងទឹកប្រាក់ដ៏ច្រើនបែបនេះ ក៏ដោយសារតែចង់ទាក់ទាញចិត្តលោក Brenden Rodgers ឲ្យយល់ព្រមលក់កីឡាកររូបនេះចេញ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានេះក្រុមបិសាចក្រហម Manchester United ធ្លាប់បានចរចារទិញកីឡាកររូបនេះក្នុងតម្លៃ៥០លានផោនរួចម្តហើយ តែក្លឹប Leicester ក៏មិនទាន់ ឆ្លើយតបនឹងសំណើរមួយនេះ។ ចំណែកឯក្រុម Spurs វិញក៏មានការចាប់អារម្មណ៍ចង់បានខ្សែការពាររូបនេះមកជំនួសកន្លែងToby Alderweireld ដែលត្រៀមនិងចាកចេញ នៅរដូវក្តៅខាងមុននេះ ស្របពេលដែល Chelsea ក៏ចង់បានខ្សែការពាររូបនេះ តែក្លិបមួយនេះក៏កំពុងតែតវ៉ារឿងក្តីដែល FiFa ដាក់បម្រាមមិនឲ្យទិញកីឡាករនៅរដូវកាលនេះផងដែរ៕