
Antoine Griezmann ជាគោលដៅខ្សែប្រយុទ្ធថ្មីរបស់មេឃខៀវ Man City
(BC-99)
ក្រុម Manchester City បានព្យាយាមទិញយកខ្សែប្រយុទ្ធរបស់ក្រុម FC Barcelona – Antoine Griezmann ដើម្បីយកមកជំនួសកន្លែងកីឡាករចាស់វស្សា Sergio Aguero របស់ខ្លួន។
សារព័ត៌មានពីប្រទេសអេស្ប៉ាញបាននិយាយថា Man City បានបង្កើនវិធីសាស្រ្តសម្រាប់ទាក់យកម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោកបារាំង Griezmann ដែលគេជឿថា FCB នឹងយល់ព្រមសំណើរមួយនេះស្របពេលដែលក្រុមអ្នកបុណ្យក៏ចង់បានខ្សែប្រយុទ្ធថ្មីសញ្ជាតិហូឡង់ Depay ពីក្រុម Lyon ដែរនុះ។
បន្ទាប់ពី Lionel Messi បានផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្លួនក្នុងការបន្តរួមរស់ជាមួយ FC Barcelona ជាបន្តទៀតនោះវាបានធ្វើអោយក្តីបំណងរបស់ Griezmann ធ្វើជាកំពូលអ្នកស៊ុតអោយក្រុមអ្នកមានបុណ្យអាចមានភាពស្រពិចស្រពឹលពុំមានភាពប្រាកដប្រជា។ ឃើញបែបនេះ Man City ត្រូវតែឆ្មក់ឱកាសមួយនេះឆក់យកកីឡាករបារាំងដែលមានឋាមពលមួយនេះយកមកចូលរួមក្រុមរបស់ខ្លួនអោយហើយ។
គួរបញ្ជាក់ដែរថា Antoine Griezmann ត្រូវបាន FCB ទិញពីក្លិប AT Madrid កាលពីឆ្នាំ ២០១៩ កន្លងទៅនេះដោយបានបង្ហាញខ្លួនចំនួន ៣៥ ប្រកួតនិងស៊ុតបញ្ចូលទីបានចំនួន ៩ គ្រាប់។