
ភ្នំពេញក្រោនទុកប្រកួតមិត្តភាពនៅម៉ាឡេស៊ីត្រៀម AFC Cup
ក្រុមបាល់ទាត់ភ្នំពេញក្រោននឹងចូលរួមការប្រកួតមិត្តភាពនៅម៉ាឡេស៊ីដែលប្រព្រឹត្តទៅពីថ្ងៃទី០២ ដល់ថ្ងៃទី០៨ ខែមិថុនា។
ការប្រកួតនេះត្រូវបានរៀបចំដោយក្លិប Terengganu FC នៃក្របខណ្ឌកំពូលម៉ាឡេស៊ី ហើយមាន៤ក្រុមចូលរួម គឺ Terengganu FC A, Terengganu FC B, ភ្នំពេញក្រោន និងក្រុមមួយផ្សេងទៀត។
នេះក៏ជាការត្រៀមមួយសម្រាប់ភ្នំពេញក្រោនក្នុងដំណើរទៅប្រកួត AFC Cup 2022 ផងដែរ ព្រោះការប្រកួតក្នុងស្រុកត្រូវសម្រាកដល់ចុងខែមិថុនា។
សម្រាប់ AFC Cup ភ្នំពេញក្រោន ស្ថិតក្នុងពូល I ដែលមានម្ចាស់ផ្ទះវៀតណាម Viettel, ក្រុមសិង្ហបុរី Hougang និងក្រុមឡាវ Young Elephants៕