មូលហេតុ De Bruyne អង្គុយកៅអីបម្រុងពេលប៉ះ Real យប់មិញ
Kevin De Bruyne ត្រូវអង្គុយលើកៅអីបម្រុងក្នុងការប្រកួតដែល Manchester City ស្មើ ៣-៣ តទល់ម្ចាស់ផ្ទះ Real ក្នុងការប្រកួត Champions League វគ្គ៨ក្រុម ជើងទី១។
លោក Pep Guardiola ថ្លែងថា “៖ គេក្អួត មានអារម្មណ៍មិនល្អ ខ្ញុំមិនដឹងថាហេតុអ្វីទេ។ អំឡុងប្រជុំក្រុម គាត់នៅមានសុខភាពល្អ និងត្រៀមខ្លួនលេង។ ប៉ុន្តែមុនពេលប្រកួត De Bruyne បានសន្លប់ភ្លាមៗ ក្អួត ហើយប្រាប់ខ្ញុំថា គាត់មិនអាចលេងបានទេ។”
គ្រូបង្វឹកជនជាតិអេស្ប៉ាញបន្តថា “៖ នេះពិតជាមិនមែនជាដំណឹងល្អទេ។ ទោះជាយ៉ាងណាក៏ដោយ ការប្រកួតជើងទី២ កីឡាករគ្រប់រូបនឹងមានឱកាសលេង។”