យ៉ាងម៉េចហើយអ្នកលេង Fantasy Premier Leaue? គិតដាក់កីឡាករណាដែរសប្តាហ៍នេះ?
ការប្រកួតបាល់ទាត់ Premier League បានកន្លងផុតទៅមួយសប្តាហ៍ហើយ រីឯអ្នកលេង Fantasy Premier League វិញក៏បានដឹងពីពិន្ទុរបស់ខ្លួននៅសប្តាហ៍ទីមួយនេះដែរ។
យើងទៅមើលកីឡាករដែលមានពិន្ទុខ្ពស់ជាងគេគឺកីឡាករខ្សែបម្រើ Pereyra របស់ Watford រកបានចំនួន១៦ពិន្ទុក្រោយពីរូបគេស៊ុតបាល់បញ្ចូលទីបាន២គ្រាប់ ខណៈដែល Wilson ខ្សែប្រយុទ្ធរបស់ Bournemouth រកបានចំនួន៨ពិន្ទុ រីឯ Mendy ខ្សែការពាររបស់ Manchester City រកបាន១៥ពិន្ទុ និង McCarthy ជាអ្នកចាំទីដែលរកបានពិន្ទុខ្ពស់ជាងគេគឺ១១ពង់។
ចុះនៅសប្តាហ៍ទី២នេះវិញតើអ្នកគួរដាក់កីឡាកររូបណាខ្លះចូលទៅក្នុងក្រុមរបស់អ្នក?
MSR សូមណែរនាំកីឡាករចំនួន៣រូបដែលរំពឹងថានិងធ្វើបានពិន្ទុច្រើននៅសប្តាហ៍ទី២នេះតែមុននិងសម្រេចចិត្តដាក់កីឡាករទាំងនេះតាម យើងខ្ញុំក៏សូមខន្តីអភ័យទោសផងដែរប្រសិនជាខុសការរំពឹងទុក។
1-Vertonghan កីឡាករខ្សែបម្រើរបស់ក្រុម Spur តម្លៃខ្លួន ៦លានផោន
2-Mendy កីឡាករខ្សែការពាររបស់ក្រុម Manchester City តម្លៃខ្លួន ៦.១លានផោន
3-Kane កីឡាករខ្សែប្រយុទ្ធរបស់ក្រុម Spur តម្លៃខ្លួន ១២.៥លានផោន