ដាវ លីឌុច ឆ្លៀតទៅទស្សនកិច្ចនៅសៀមរាប
ក្រោយជំនួបតទល់ព្រំ សំណាង កាលពីថ្ងៃរាត្រីថ្ងៃអាទិត្យ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅព្រឹកនេះ អ្នកប្រដាល់ ដាវ លីឌុច បានហោះទៅខេត្តសៀមរាបហើយ។
កីឡាករដើមកំណើតកាណាដានឹងធ្វើទស្សនកិច្ចនៅតាមប្រាង្គប្រាសាទ និងកន្លែងទេសចរណ៍ផ្សេងៗទៀត។ គេរំពឹងថា ជើងខ្លាំងប្រដាល់ភូមារូបនេះនឹងបានស្វែងយល់ពីគុនខ្មែរបានច្រើន។
ដាវ បានប្រកួតស្មើក្នុងលក្ខខណ្ឌ MasFight តទល់ព្រំ សំណាង។ យ៉ាងណា គេមើលឃើញថា ដាវ មានប្រៀបខ្លាំងលើសំណាង តែដោយសារការប្រកួតលក្ខខណ្ឌ MasFight ដែលមិនអាចផ្ដួលគូប្រកួតបោះបង់នោះ លទ្ធផលបានត្រឹមស្មើគ្នា៕